(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារដំដែក ស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

ការសម្រេចបិទផ្សារនេះ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ និងជាទីតាំងដែលឆ្លងរាលដាលជំងឺ។ ការបិទនេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់ជំងឺមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕