(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៣នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង២៣នាក់ គឺ៥នាក់បានរកឃើញនៅថ្ងៃទី០១ ខែកក្កដា និង១៨នាក់ទៀតបានរកឃើញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន១២៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន ៨៣នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖