Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់យានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់រថយន្ត» ជាអ្នកយកដំបងទៅវាយបុរសម្នាក់ បណ្តាលឲ្យលោតធ្លាក់ពីលើដំបូលបាក់ជើង (Video inside)

19-03-2016 19:44

(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌពោធិសែនជ័យ បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា បរុសម្នាក់សង្ស័យជាមនុស្សញៀនថ្នាំ ដែលកាលពីថ្ងៃម្សិលមិញបានឡើងទៅលើដំបូលហាងយានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់ រថយន្ត» ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយពីដំបូងព័ត៌មានថា បានលោតមកក្រោមដោយខ្លួនឯង បណ្តាលឲ្យបាក់ជើងនោះ តែតាមពិតជននេះមិនមែនលោតមកដោយខ្លួនឯងទេ គឺម្ចាស់យានដ្ឋានជាអ្នកយកដំបងទៅវាយ បណ្តាលឲ្យធ្លាក់មកក្រោម។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា តាមពិតហេតុការណ៍នៅថ្ងៃម្សិលមិញនោះ ខាងសមត្ថកិច្ច បានឲ្យប្រើវិធីលួងលោមដោយឲ្យនំបុ័ង និងទឹកសុទ្ធ ព្រមទាំងប្រើពាក្យលួងលោម ដើម្បីឲ្យរូបគេចុះមកក្រោមវិញ ប៉ុន្តែបែរជាម្ចាស់ទីតាំង បានយកដំបងទៅវាយរហូតធ្លាក់បាក់ជើងតែម្តងទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ទីតាំងរូបនេះ ដើម្បីដោះស្រាយតាមនីតិវិធី៕

ម្ចាស់យានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់រថយន្ត» ជាអ្នកយកដំបងទៅវ...

ម្ចាស់យានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់រថយន្ត» ជាអ្នកយកដំបងទៅវាយបុរសម្នាក់ បណ្តាលឲ្យលោតធ្លាក់ពីលើដំបូលបាក់ជើង(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌពោធិសែនជ័យ បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា បរុសម្នាក់សង្ស័យជាមនុស្សញៀនថ្នាំ ដែលកាលពីថ្ងៃម្សិលមិញបានឡើងទៅលើដំបូលហាងយានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់ រថយន្ត» ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយពីដំបូងព័ត៌មានថា បានលោតមកក្រោមដោយខ្លួនឯង បណ្តាលឲ្យបាក់ជើងនោះ តែតាមពិតជននេះមិនមែនលោតមកដោយខ្លួនឯងទេ គឺម្ចាស់យានដ្ឋានជាអ្នកយកដំបងទៅវាយ បណ្តាលឲ្យធ្លាក់មកក្រោម។http://www.freshnewsasia.com/index.php/en/20399-2016-03-19-12-44-55.html

Posted by Fresh News on Saturday, March 19, 2016