(កំពង់ឆ្នាំង)៖ លោក ស៊ុន សវុណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ម្តងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីសម្រេចនេះ លោកអភិបាលខេត្ត បានកំណត់ថា ទីតាំងផ្សារនេះ ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹងជាថ្មីឡើងវិញ៕