(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្នរយៈពេល២សប្តាហ៍ ភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ក្រោយមានការណីឆ្លងរាលដាលជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាតំបន់ឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖