(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីមរណភាពរបស់អ្នកជំងឺកូវីដ២នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

អ្នកជំងឺដែលបានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩ រួមមាន៖

*ទី១៖ ឈ្មោះ ឌិត សុផាត អាយុ៦១ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ គាត់បានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វេលាម៉ោង ៨៖៣៥នាទីព្រឹកថ្ងៃទី១ ខែកក្កដា រកឃើញវិជ្ជមានកូវីដ១៩ និងបានទទួលមរណភាពនៅវេលាម៉ោង ១៨៖៣០នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

*ទី២៖ ឈ្មោះ អៀង អ៊ីវ អាយុ៨០ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងវេលាម៉ោង១០៖ ៣០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយ ក្រុមគ្រូពេទ្យបានធ្វើតេស្តពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ ហើយបានដាក់សម្រាកឲ្យព្យាបាល ក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺមួយថ្ងៃចេះតែធ្ងន់ៗទៅ អ្នកជំងឺក៏បានទទួលមរណភាព នៅវេលាម៉ោង ២២៖៣០នាទីយប់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមចូលរួមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាលដាលឆ្លងចូលក្នុងសហគមន៍ ជាពិសេសជំងឺកូវី១៩ បម្លែងថ្មីនេះ ហេតុនេះសូមរំលឹកត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន៕