(តួកគី)៖ អាល្លឺម៉ង់ នឹងបន្តបិទស្ថានទូត និងសាលាអាល្លឺម៉ង់ នៅក្នុងប្រទេសតួកគី រហូតដល់ចុងសប្តាហ៍ ដោយសារតែមានការគម្រាមផ្នែកសន្តិសុខកម្រិតខ្ពស់ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងថា វាមិនច្បាស់នោះទេ «ថាតើរយៈពេលគ្រោះថ្នាក់ មានរហូតដល់ពេលណា»។ ការសម្រេចបិទនេះ ត្រូវបានធ្វើឡើងដោយសារការវាយតម្លៃ លើស្ថានភាពបច្ចុប្បន្ន។
ព័ត៌មានខាងលើបានបន្តទៀតថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយពាក់ព័ន្ធនឹងក្រុម ISIS ត្រូវបានគ្រោងឡើង ក្នុងការវាយប្រហារលើក្រុមបេសកកម្មការទូត ឬសាលារៀនរបស់អាល្លឺម៉ង់។ ភ្នាក់ងារស៊ើបអង្កេតបរទេសអាល្លឺម៉ង់ បានទទួលព័ត៌មានពីការគំរាមនេះ នៅថ្ងៃពុធកន្លងទៅ ដោយក្រុម CIA៕