(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសពីករណីស្លាប់មនុស្សចំនួន ០៣នាក់ ថ្ងៃទី០១ និងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ដោយសារជំងឺរលាកស្ងួតធ្ងន់ធ្ងរ វិបត្តិដកដង្ហើម និងមានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់ទាំង ៣នាក់ខាងលើនេះ រស់នៅស្រុកទ្រាំង, ស្រុកគិរីវង់ និងស្រុកសំរោង។

អាជ្ញាធរខេត្តតាកែវ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ៖