(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា មនុស្សចំនួន០២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមលិខិតដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។
អាជ្ញាធរខេត្តបានឱ្យដឹងថា មនុស្សទាំង២នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ រួមមាននៅស្រុកព្រៃឈរ១នាក់ និងស្រុកបាធាយ ០១នាក់។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម៖