(អ៊ីស្តង់ប៊ុល)៖ អាជ្ញាធរនៃប្រទេសតួកគី បានបញ្ជាក់ឲ្យដឹងថា មានមនុស្ស ៤នាក់បានស្លាប់ និង២០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីផ្ទះគ្រាប់បែកនៅកណ្តាលរដ្ឋធានីអ៊ីស្តង់ប៊ុល នារសៀលថ្ងៃទី១៩ ខែមីនានេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT ចេញផ្សាយ Update មុននេះបន្ដិច។
ពាក់ព័ន្ធនឹងផ្ទះគ្រាប់បែកនេះ អាជ្ញាធរមិនទាន់បញ្ជាក់ថាជាទង្វើរបស់ក្រុមណាមួយឡើយ ប៉ុន្តែក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់នោះគឺមានម្នាក់ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈដែលអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ អាជ្ញាធរបានបិទផ្លូវ ដើម្បីធ្វើការស៊ើបអង្កេត ខណៈដែលរូបភាពបង្ហាញពីបំណែកសាកសពត្រូវបានចែករំលែកពេញប្រព័ន្ធអនឡាញ៕