(ភ្នំពេញ)៖ អាជ្ញាធរបានកំណត់ឲ្យអាជីវករផ្សារអូឡាំពិកទាំងអស់ ត្រូវទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះតទៅ បន្ទាប់ពីរកឃើញអាជីវករវិជ្ជមានជំងឺកូវីដ១៩ ជាបន្ដបន្ទាប់ឡើងវិញ។

គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មការគ្រប់គ្រងផ្សារ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ឲ្យបានគ្រប់ៗគ្នា»

សូមជម្រាបថា សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ មនុស្សចំនួន៤៥នាក់ដែលពាក់ព័ន្ធផ្សារអូឡាំពិក ត្រូវបានបញ្ជូនទៅយកសំណាក ហើយក្នុងនោះមាន១៨នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះ អាជីវករផ្សារ, សន្ដិសុខ និងគណៈកម្មការផ្សារតែម្ដង៕