(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹងស្តីពីការរៀបចំ «កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦» នៅថ្ងៃទី0១ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ១ឧសភា និងដើម្បីបង្កើតឱកាសសប្បាយរីករាយ ដល់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។

សេក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះក្រសួងការងារ បានសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្ថានីយទូរទស្សន៍ PNN អង្គការវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។
បើតាមសេចក្តីជូនដំណឹង ការចែក និងទទួលពាក្យ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ហើយសម្រាប់ទីកន្លែងទទួលពាក្យ គឺស្ថិតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ខេត្តស្វាយរៀង ឬបេក្ខជន-បេក្ខនារី អាចទាញយកពាក្យស្នើសុំប្រឡងតាមរយៈគេហទំព័រ www.mlvt.gov.kh ឬ https://www.facebook.com/mlvt.gov.kh/

ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖