(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ថែមទៀត នៅឃុំស្រអែម ស្រុកជាំក្សាន្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១០នាក់គឺបានរកឃើញនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាប្រជាពលរដ្ឋនិងអាជីវកនៅផ្សារស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ឈ្មោះ រិន មុំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន១០៤នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន៦០នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩នេះនោះទេ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖