(កណ្ដាល)៖ មន្ត្រីសាលាខេត្តកណ្ដាលចំនួន១២នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ។
មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានបញ្ជាក់ថា ក្រោយធ្វើតេស្តទៅលើមន្ត្រីមួយចំនួនចាប់តាំងពីម្សិលមិញ គេរកឃើញមន្ត្រីជាន់ខ្ពស់ចំនួន៤នាក់ បានឆ្លងកូវីដ១៩ ហើយមកដល់ថ្ងៃនេះ រកឃើញ៨នាក់ថែមទៀត ដូច្នេះអ្នកឆ្លងសរុបចំនួន១២នាក់ ហើយពួកគាត់កំពុងសំរាកព្យាបាលនៅឯសាលាគរុកោសល្យក្រុងតាខ្មៅ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានខ្នះខ្នែងខ្លាំងណាស់ចំពោះការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ ហើយតែងតែក្រើនរម្លឹកដល់មន្ត្រីគ្រប់ៗគ្នានៅក្រោមឱវាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីដ១៩នេះ៕