(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលសម្ភារ និងថវិកាមួយចំនួនពីលោកឧកញ៉ា ឡាច ប៊ុនលិម អគ្គនាយកសំណង់ផ្ទះល្វែង និងវីឡាមានជ័យ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន។
ពិធីប្រទទួលអំណោយនេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។ អំណោយទាំងនោះរួមមាន៖ ម៉ាសចំនួន ៥០,០០០ម៉ាស, អាល់កុល ចំនួន ២០កាដុង ស្មើរ៦០០លីត្រ និងទឹកសុទ្ធ ៣០០យួរ និងថវិការ ៤លានរៀល។
នាឱកាសនោះដែរ លោក គាត ហ៊ុល បានថ្លែងអំណរគុណដល់លោក ឧកញ៉ា ឡាច ប៊ុនលិម និងលោកស្រី ខា លីនដា ព្រមទាំងជូនពរ សូមឱ្យលោកឧកញ៉ា និងលោកស្រីទទួលយកពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យជៀសឆ្ងាយផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕