(ភ្នំពេញ)៖ លោក ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំសម្របសម្រួល រវាង គ.ជ.គ.ម. និងអង្គការដៃគូអភិវឌ្ឍកម្ពុជា សហការជាមួយក្រុមការងារជាសហប្រធាន HRF និង JAG តំណាងភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការ PPC លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យគ្រោះមហន្តរាយទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងការដោះស្រាយហានិភ័យ ដែលបង្កឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់កន្ត្រាក់តាមបណ្តាលខេត្តមួយចំនួន ការបន្សំទៅនឹងអាកាសធាតុ ក្នុងវីស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។

កិច្ចការពាក់ព័ន្ធជាទូទៅ ក្នុងចំណោមការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានទទួលស្គាល់ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការកសាងយុទ្ធសាស្ត និងគោលនយោបាយ ដើម្បីដោះស្រាយបញ្ហារួមដែលកើតឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

នាឱកាសនោះលោក ហង្ស សាមឿន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់ គ.ជ.គ.ម. ដែលដឹកនាំដោយលោក គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជានាយកគម្រោង ដែលសហការជាមួយក្រុមការងារ HRF JAG និង PPC ដែលបានខិតខំប្រឹងប្រែងលើការងារគ្រប់គ្រងគ្រោះមហន្តរាយនាពេលនេះ គឺជាការសមស្របបំផុត ដែលបម្រើជាគុណប្រយោជន៍ ក្នុងការលើកកម្ពស់កិច្ចសជា្រប្រតិបត្តិការសម្រាប់ពេលអនាគត រវាងគណៈធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអង្គការដៃគូ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច និងបរិស្ថាន ដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ និងដោយមនុស្សហើយក៏ជាការប្រយុទ្ធនឹងហានិភ័យគ្រោះមហន្តរាយ។

លោកបានបន្តថា តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជួបប្រជុំពិគ្រោះយោបល់ ក៏ដូចជាការអនុវត្តនូវសកម្មភាពការងារចាំបាច់ផ្សេងៗ។ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ មិនត្រឹមតែក្នុងទិដ្ឋភាពសន្តិសុខ និងនយោបាយ ថែមទាំងសេដ្ឋកិច្ច និងសង្គ្រាមផងដែរ។

លោក ហង្ស សាមឿន បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជាបានជួបប្រទះនឹងទឹកជំនន់កំពុងវាយប្រហារខ្លាំង គណៈកម្មាធិការជាតិគ្រោះមហន្តរាយ សហការជាមួយ HRF និង JAG ចុះទៅកាន់ខេត្តគោលដៅដែលរងគ្រោះធ្ងន់ធ្ងរ ដើម្បីធ្វើការប៉ាន់ប្រមាណអំពីផល់ប៉ះពាល់ និងតម្រូវការរបស់ប្រជាជន។ ទទួលរងគ្រោះមហីន្តរាយដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរប៉ះដល់២៥រាជធានី-ខេត្ត ជាពិសេសខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងរាជធានីភ្នំពេញ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបង្កើតឡើងជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

លោក ហង្សសាមឿន បានគូសបញ្ជាក់ថា ភាពជាដៃគូ ស្ថាប័នសំខាន់ៗ និងកិច្ចសហប្រតិបត្តិការរួមមានស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានា បានធ្វើការងារកាត់បន្ថយហានីភ័យគ្រោះមហន្តរាយនៅកម្ពុជា។

លោកអនុប្រធាន គ.ជ.គ.ម បានរំលឹកថា កន្លងមកនាយកដ្ឋានជំនាញ ដោយសហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក បើកវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងសមត្ថភាព សម្រាប់ត្រៀមឆ្លើយតបស់ង្គ្រោះបន្ទាន់ទឹកជំនន់›› ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សំង្កាត់ នៅតាមបណ្ដាខេត្តនៅតាមដងទន្លេមេគង្គ ជុំវិញបឹងទន្លេសាប ដើម្បីរំលឹកឡើងវិញចំណេះដឹងមូលដ្ឋានស្តីពីការគ្រប់គ្រង់គ្រោះមហន្តរាយ ធ្វើការអនុវត្តសាកល្បងប្រើប្រាស់ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតឹបសង្គ្រោះបន្ទាន់ និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។

លោកថាការលើកកម្ពស់ប្រសិទ្ធភាព និងការសម្របសម្រួលលើការអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងការដាក់បញ្ជូលសកម្មភាពទាំងនេះ ទៅក្នុងផែនការរយៈពេលវែង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យល្អប្រសើរឡើងនូវការចែករំលែកព័ត៌មាន ធនធាន និងការគ្រប់គ្រងចំណេះដឹង ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ៕