(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចបិទខ្ទប់ ភោជនីយដ្ឋាន ហាវ អាន ស្ថិតនៅភូមិ៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទីតាំងភោជនីយដ្ឋានមួយនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ចាម៖