(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៨៩១,៥៩៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៤,៤០៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,១៧៨,២៧២នាក់ (ស្លាប់ ៥៨,៤៩១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤១២,៥៥៩នាក់ (ស្លាប់ ២៤,៦៦២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៥១,៩៧៩នាក់ (ស្លាប់ ៥,១៧០នាក់)
* ថៃ ឆ្លងចំនួន ២៥៩,៣០១នាក់ (ស្លាប់ ២,០២៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៧,២៧៧នាក់ (ស្លាប់ ៣,៣៣៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៧៩នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥០,៣៨៥នាក់ (ស្លាប់ ៦០២នាក់)
* វៀតណាម ឆ្លងចំនួន ១៦,៨៦៣នាក់ (ស្លាប់ ៨១នាក់)
* ទ្បាវ ឆ្លងចំនួន ២,១២១នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦០នាក់ (ស្លាប់ ៣នាក់)៕