(ភ្នំពេញ)៖ ភាពល្អប្រណីតគ្មានពីរ ជាមួយនឹងរចនាបថ យ៉ាងស្រស់ស្អាតក្នុងការរស់នៅតាមសម័យកាល នៃវីឡាភ្លោះ Twin Villa-B របស់ The Flora ដែលបានបើកសម្ពោធលក់ជាផ្លូវការ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅផ្សារទំនើប Aeon mall ជាន់ផ្ទាល់ដី បានទទួលជោគជ័យខ្ពស់ ហួសពីការរំពឹងទុក ដោយអតិថិជនជាវហើយសប្បាយចិត្ដ ទាំងតម្លៃសមរម្យ គុណភាពខ្ពស់ ជាមួយនឹងការបញ្ចុះតម្លៃពិសេស រហូតដល់តែជាង១ម៉ឺនដុលា្លរ និងបង់រំលស់ដល់ទៅ១៥ឆ្នាំ អត្រាការប្រាក់ ០%ទៀតផង។
ជាក់ស្ដែង លោក ថារ៉ា ជាអតិថិជនមួយរូប ដែលបានជាវនូវ វីឡាភ្លោះ Twin Villa-B បានឲ្យដឹងថា «ខ្ញុំពេញចិត្ដនឹងគម្រោង ដែលសម្ពោធថ្មីនេះណាស់ ព្រោះជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ទំនើប និងប្រណីត មានផ្ទះវីឡាស្រស់ស្អាត និងគុណភាពខ្ពស់ ដែលស្ថិតនៅក្នុងទីតាំងដៅពេញនិយម សម្រាប់ការរស់នៅ ដែលនៅមិនឆ្ងាយពីក្រុងនោះឡើយ ដោយចម្ងាយជាង១០គីឡូម៉ែត្រពី រាធានីភ្នំពេញតែប៉ុណ្ណោះ»។
លោកបន្ដថា ពិសេសលំនៅឋានទៅតាមក្តីស្រម៉ៃ និងជាទីកន្លែងសម្រាកលំហែរកាយ ដែលមានស្ទឹងធម្មជាតិនៅអមសងខាង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងដ៏ល្អប្រណិត ហ៊ុមព័ទ្ធដោយទន្លេ អូរ បុរីទីក្រុងរណប និងពហុកីឡាដ្ឋានថ្មីទៀតផង។
ទន្ទឹមនឹងនោះ លោក លីម កុកឡុង អគ្គនាយក The Flora បានថ្លែងថា លោកសប្បាយរីករាយខ្លាំងណាស់ ក្នុងថ្ងៃបើកសម្ពោធលក់ ជាផ្លូវការនូវគម្រោងវីឡាភ្លោះ Twin Villa-B ព្រោះ បានទទួលការជាវយ៉ាងច្រើនពីអតិថិជន ពិសេសនោះការខិតខំប្រឹងប្រែងរចនា ដោយភាពច្នៃប្រឌិតខ្ពស់ បានបំពេញតម្រូវរបស់អតិថិន ស្ទើរតែមួយភាគរយ។
លោកបន្ដថា ចំនុចពិសេសនៃវីឡាភ្លោះ Twin Villa-B នេះ មានបន្ទប់គេង ខាងជាន់ផ្ទាល់ដី មានសួនច្បារចំហៀងចំនួន២ម៉ែត្រកន្លះផងដែរ រួមជាមួយនឹងនីតិវិធីងាយស្រួលក្នុងការបោះរលស់ ដោយប្រើរយៈពេលវែង រហូតទៅ១៥ឆ្នាំ ក្នុងអត្រាការប្រាក់០% និងបង់មុនត្រឹមតែ៥ពាន់ដុល្លារតែប៉ុណ្ណោះ អតិថិជននឹងទទួលបានការ បញ្ចុះតម្លៃចាប់ពី១,៥០០ដុល្លារ រហូតដល់ទៅជាង១ម៉ឺនដុល្លារ គ្រប់ប្រភេទផ្ទះទាំងអស់។
លោកបន្ថែម លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទាំងគុណភាព ការរចនា និងតម្លៃ កាន់តែសមរម្យ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបាន១០០%តែម្ដង។
សូមបញ្ជាក់ថា The Flora ទទួលបានជោគជ័យយ៉ាងខ្លាំង ទៅការលក់លើគម្រោងរបស់ខ្លួន បន្ទាប់ពីកាលពីកន្លងទៅ ពិសេស គម្រោងផ្ទះប្រភេទLH1&LH2 ជាមួយនឹងប្រភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) ត្រូវបានអតិថិជិន ជាវរហូតដល់ទៅជិត៩០%ឯណោះ។
ព័ត៌មានលម្អិតទំនាក់ទំនង នៅការិយាល័យកណ្ដាលបុរីអាទាំងមាស គម្រោង The Flora អគារលេខ២៨ ផ្លូវជាតិ លេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ (010-087) 366886៕