(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧៥ករណីបន្ថែមទៀត និងជាសះស្បើយ ៧នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមិថុនានេះ បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង ៧៥នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន ៦៩នាក់ ជាពលករ និងអ្នកធ្វើដំណើរមកពីប្រទេសថៃ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖