ខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន០៧នាក់ថែមទៀត
30-06-2021 20:56
(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៧នាក់ថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង០៧នាក់ មានម្នាក់ រកឃើញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ និង០៦នាក់ទៀត រកឃើញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន៩៤នាក់ បានព្យាបាលជាសះស្បើយចំនួន ៤២នាក់ កំពុងសម្រាកព្យាបាលចំនួន ៥២នាក់ទៀត ប៉ុន្តែ មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩នេះនោះទេ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖