(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារកំពង់ក្តី ក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង រយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការសម្រេចបិទផ្សារនេះ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩។ ការបិទនេះក្នុងបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕