Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាប

19-03-2016 13:09

(ព្រះសីហនុ)៖ ជនសង្ស័យចំនួន៣នាក់ ដែលមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់ចុះបង្ក្រាប និងចាប់ព្រមទាំងដកហូត បានវត្ថុតាងមានថ្នាំញៀនជាច្រើនកញ្ចប់ និងសម្ភារៈពាក់ព័ន្ធជាច្រើនមុខទៀត​​ ហើយការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១៧៖២០នាទី ព្រលប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំនុចមុខស្រាបៀអង្គរ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាប បានមានឈ្មោះ ឈ្មោះ ចាន់ សារឿន ហៅទូចភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរជាងឡាន ទី២ឈ្មោះ ចាន់ សារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរ ទី៣ឈ្មោះប៉ែន ហាវ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរជាងឡាន​​ ហើយជនសង្ស័យទាំង៣ មានទីលំនៅ សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងត្រូវបាននាំមកការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្តនិង បញ្ជួចនទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕