(មូស្គូ)៖ ក្រុមជំនាញនៅអាកាសយានដ្ឋាននៃទីក្រុង Rostov ភាគខាងត្បូងប្រទេសរុស្ស៊ី បានធ្វើការសន្និដ្ឋាន តំណាក់កាលទី១ថា យន្តហោះ Boeing-737 ផ្ទុកមនុស្ស ៦១នាក់ធ្វើដំណើរមកពីប្រទេស អេមីរ៉ាត់ អារ៉ាប់រួម នោះទំនងជាបានជួបគ្រោះថ្នាក់ នៅអំឡុងពេលចុះចត ដោយសារតែកន្ទុយរបស់វាបុកនឹងផ្លូវព្រលាន ដែលបានបង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Flydubai ជើងហោះហើរ FZ981 ផ្ទុកមនុស្ស ៦១នាក់ បានធ្លាក់នៅទីក្រុង Rostov-on-Don ភាគខាងត្បូង នៃប្រទេសរុស្ស៊ី ត្រូវបានអាជ្ញាធរបញ្ជាក់ថា អ្នកដំណើរ និងសហនាវិកទាំងអស់ នៅលើយន្តហោះបានស្លាប់ នេះបើយោតាមការចេញ ផ្សាយរបស់ RT ចេញផ្សាយបន្តបន្ទាប់មុននេះបន្តិច នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។
យន្តហោះដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុន Flydubai បានហោះហើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឌូបៃ ប្រទេស អារ៉ាប់រួម និងបានធ្លាក់ខណៈពេលចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Rostov-on-Don នៅម៉ោងប្រមាណ ៦ព្រឹក (ម៉ោងក្នុងតំបន់) ប៉ុន្តែប្រហែលជាមាន បញ្ហាអ្វីមួយទៀតបណ្ដាលឲ្យធ្លាក់បែបនេះ៕