(កោះកុង)៖ ស្រ្តីវ័យ៥៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងការជួយសង្គ្រោះ ពីក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង បន្ទាប់ពីកូនប្រុសបង្កើតសុំលុយមិនឲ្យ ក៏យកកន្ត្រៃ និងពូថៅកាប់ម្តាយតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩៖១៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពពីលោក អ៉ីង អុន ត្រូវជាប្តីស្រ្តីវ័យចំណាស់ជាជនរងគ្រោះបាននិយាយថា កូនប្រុសគាត់ជាមនុស្សញៀនថ្នាំ រហូតដល់និយាយគ្នាលែងស្តាប់ ហើយបង្ករឿងក្នុងគ្រួសារស្ទើររាល់ថ្ងៃ។
លោកបានបន្តថា នៅមុនម៉ោងកើតហេតុកូនប្រុសគាត់ បានសុំលុយ តែត្រូវប្រពន្ធគាត់មិនឲ្យ ហើយប្រពន្ធគាត់ស្តីបន្ទោស ឲ្យពេលនោះដែរគាត់ក៍បានចុះមកលើបាវធ្យូង ទៅដាក់លើកទូក ស្រាប់តែប្រពន្ធរបស់គាត់ស្រែឲ្យជួយ ឮប្រពន្ធស្រែគាត់រត់ទៅឃើញឈាមហូរស្រោកពេញខ្លួន ក៏បានស្រែកឲ្យគេជួយ តែក្រោយមកកូនប្រុសដែលបង្កហេតុ បានរត់ចូលព្រៃបាត់ទៅ។
ប្រភពពីសមត្ថកិច្ចបាននិយាយថា ជនរងគ្រោះឈ្មោះ ម៉ៅ មិត្ត អាយុ៥៦ឆ្នាំ មានទីលំនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំណែកឯជនរសង្ស័យមានឈ្មោះ អ៊ុន សេរីវុធ ភេទប្រុសអាយុ២២ឆ្នាំ ជាសិស្ស ត្រូវជាកូមបង្កើតរបស់ជនរងគ្រោះ។
ក្រោយពីធ្វើសកម្មភាពចាក់ម្តាយ និងកន្ត្រៃ ហើយកាប់នឹងពូថៅបណ្តាលឲ្យម្តាយរងរបួសធ្ងន់ រួចមកជនសង្ស័យបានរត់ចូលព្រៃបាត់ស្រមោល។ ជនសង្ស័យសមត្ថកិច្ចកំពុង តាមរុករកតាមចាប់ខ្លួន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕