(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស នឹងប្រកាសដំណឹងអំពីផលិតផលថ្មីមួយជូនអតិថិជនខ្លួន ជាពិសេសយុវវ័យជំនាន់ថ្មី នៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។នេះបើតាម ការបញ្ជាក់របស់ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សាររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
លោកស្រី គង់ កុសល បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនបានខិតខំសិក្សាស្រាវជ្រាវអស់ជាច្រើនខែឆ្នាំ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយយើងជឿជាក់ថា ផលិតផលថ្មីនេះ នឹងប្រែមុខមាត់ទីផ្សារភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជា»។
នៅពេលនេះ លោកស្រីមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតនៃផលិតផលនេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា វាគឺជាភេសជ្ជៈប៉ូវកម្លាំងមានរសជាតិថ្មី ដែលកំពុងពេញនិយមខ្លាំងសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យសម័យថ្មី។
នៅថ្ងៃទី៥ ខែកក្កដា ប្រជាជនកម្ពុជានឹងឃើញមានការផ្សព្វផ្សាយអំពីផលិតផលថ្មីមួយនេះនៅតាមកញ្ចក់ទូរទស្សន៍ ប្រព័ន្ធឌីជីថល និងនៅតាមផ្ទាំងប៉ាណូនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បង្កើតឡើងកាលពីឆ្នាំ២០១៧ ជាភេសជ្ជៈល្បីនៅកម្ពុជា និងទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក ដោយសារតែរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងការផ្តល់រង្វាន់ដ៏ច្រើន៕