(ម៉ូស្គូ)៖ មន្ត្រីសង្គ្រោះបន្ទាន់រុស្ស៊ី បានបញ្ជាក់ជាផ្លូវការថា ករណីធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន FlyDubai នៅភាគខាងត្បូង អ្នកស្លាប់បានកើនឡើងដល់ ៦១នាក់ ក្នុងនោះមានអ្នកដំណើរ ៥៥នាក់ និងសហនាវិកចំនួន ៦នាក់ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយ Update នៅមុននេះបន្ដិច។
គួរបញ្ជាក់ផងដែរថា យន្តហោះ Boeing 737 ផ្ទុកមនុស្ស ៦១នាក់ បានហោះហើរពីអាកាសយានដ្ឋានក្នុងទីក្រុងឌូបៃ និងបានចុះចតនៅក្នុងទីក្រុង Rostov-on-Don ភាគខាងត្បូងប្រទេសរុស្ស៊ី ប៉ុន្តែខណៈពេលចុះចត បានជួបបញ្ហាក៏បណ្ដាលឲ្យធ្លាក់ និងផ្ទុះឆេះតែម្ដង នៅវេលាម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី១៩ ខែមីនានេះ៕