Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«លោក កឹម សុខា បន្តប្រមូលលុយពីក្រៅប្រទេស ឲ្យស្រីស្នេហ៍ ឈ្មោះ ពៅ» សារសម្លេងបែកធ្លាយវគ្គទី៣៣

19-03-2016 12:11

(ភ្នំពេញ)៖​ Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៩ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គទី៣៣ «លោក កឹម សុខា ប្រមូលលុយពីក្រៅប្រទេសយកមកឲ្យស្រីស្នេហ៍ ឈ្មោះ ពៅ! (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២)»។

Facebook បានបន្តសរសេររៀបរាប់ថា៖ «បើបងប្អូនបានស្តាប់ខ្សែអាត់សំឡេងក្នុងវគ្គទី៣៣នេះ នឹងបានដឹងថា បណ្តាស្រីស្នេហ៍ជាច្រើននាក់របស់ លោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កឹម សុខា មិនដឹងម្នាក់ៗទទួលបានកាដូពិសេស ឬជាលុយកាក់ប៉ុន្មាន ពីលោកប្រធានស្តីទី កឹម សុខា ឡើយ ពីព្រោះនេះគ្រាន់តែជាសំឡេងទាក់ទងគ្នា បង្ហាញពីរបៀប បញ្ជូនលុយទៅឲ្យស្រីម្នាក់ឈ្មោះ ពៅ ក៏លោក កឹម សុខា មានពេលខ្លះគាត់ប្រើ វិធីបង្វែងដាន ដើម្បីកុំឲ្យដឹងពីសកម្មភាពរបស់ គាត់ដែរ»។ ក្នុងសំឡេងទាក់ទងគ្នានេះ លោក កឹម សុខា បានលួចយកលុយជាច្រើនពាន់ដុល្លារ ទៅឲ្យស្រីស្នេហ៍(អាពៅ) ដោយគាត់ជាអ្នកហុចលុយនោះ ទៅឲ្យអាពៅ ដោយផ្ទាល់ដៃ នៅចោមចៅ ម្តុំធនាគារអេស៊ីលីដា ហួសជិតពោធិ៍ចិនតុងបន្តិច ពីព្រោះតែគាត់សង្ស័យថា ដូចជាមានគេកំពុងតាមដាន។

សូមស្តាប់សំឡេងឆ្លើយឆ្លងរវាង លោក កឹម សុខា និងស្រីស្នេហ៍៖

រឿងអាស្រូវ កឹម សុខា វគ្គទី៣៣

រឿងអាស្រូវ កឹម សុខា វគ្គទី៣៣លោក កឹម សុខា ប្រមូលលុយពីក្រៅប្រទេស

Posted by រឿងពិត CNRP on Friday, March 18, 2016