Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មិន ឃិន ចុះសួរសុខទុក្ខពុទ្ធបរិស័ទ និងពិនិត្យការសាងសង់ព្រះវិហារ នៅវត្តគោកក្របី ស្រុកកងមាស

19-03-2016 12:06

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅវត្តពោធិការាម ហៅវត្តគោកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ប្រធានក្រុមការងារចុះជួយស្រុកកងមាស ខេត្តកំពង់ចាម បានចុះជួបថ្វាយបង្គំ ព្រះសង្ឃ សាកសួរសុខទុក្ខពុទ្ធបរិសទ័ និងពិនិត្យការសាងសង់វិហារ នៅវត្តគោកក្របី ឃុំរាយប៉ាយ ស្រុកកងមាស។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ជាតិ ទីណាប្រជារាស្រ្ត មានការលំបាក រាជរដ្ឋាភិបាលមកដល់ ដើម្បីដោះស្រាយ (ទុក្ខរបស់រាស្ត្រ ជាទុក្ខរបស់រាជរដ្ឋាភិបាល) ដូច្នេះសូមព្រះសង្ឃ និងពុទ្ធបរិសទ័ មេត្តា ជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

លោកថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងមូល ពិតជាខិតខំដោយស្មោះ ក្នុងការកសាងជាតិ សូមមានការសាមគ្គីគ្នាគ្រប់កាលៈទេសៈ រួមចំណែកអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនខ្លាំងឡើង៕