(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គ្រោងនឹងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ នៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ។ នេះបើតាមការជូនដំណឹង នៅលើ Facebook លោក កឹម សុខា។
ការចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានស្តីទី និងថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ បានទៅចូលរួមប្រជុំជាមួយលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន៕