(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានឧបត្ថម្ភស្បៀងអាហារដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៥ ដើម្បីចែកជូនកងកម្លាំងទាំងអស់ ដែលកំពុងបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅទូទាំងខេត្ត។
អំណោយទាំងអស់នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៉ី ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៥។ អំណោយទាំងនោះរួមមាន អង្គរ ៥៥បាវ (ក្នុងមួយបាវ៥០គីឡូ), មី៩០កេស, នំកញ្ចប់៣០កេស, ភេសជ្ជៈ ៤៤កេស, ទឹកបរិសុទ្ធ ១២០កេស, ទឹកត្រី ៤០យួរ និងទឹកស៉ីអ៉ីវ៤០យួរ៕