(ព្រៃវែង)៖ លោក ជុំ ហេង អនុប្រធានក្រុមការងារចុះជួយឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងលោក ផាន់ សុផល អនុប្រធានក្រុមការងារចុះជួយឃុំគោកគង់កើត ស្រុកកញ្ចៀច តំណាងរបស់ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាឃុំជាខ្លា ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ចៀច បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការថ្នាក់កណ្តាល លើកទី៣៩ គណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីផ្សព្វផ្សាយនោះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកបក្ស ដែលមានមកពី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ចៀច យ៉ាងច្រើនកុះករផងដែរ៕