(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពី ការរៀបចំជាលើកទី១ និងដំបូងបំផុត នូវព្រឹត្តិការន៍ថ្មីមួយនៅទូទាំងប្រទេស គឺព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ក្រោមប្រធានបទ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា»

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា ព្រឹត្តិការណ៍ «បំណងប្រាថ្នា» មានគោលបំណងផ្ដល់ឱកាស សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២នៅទូទាំងប្រទេស ដែលមកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងការបញ្ចេញស្នាដៃនៃការសិក្សា និងសសេរគម្រោងស្រាវជ្រាវ ដែលជាបំនងប្រាថ្នាផ្ទាល់ខ្លួន ដោយមានមូលដ្ឋានលើមេរៀន និងមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាជាតិ។

ព្រឹត្តិការណ៍នេះមានគោលដៅដូចខាងក្រោម៖

១៖ លើកម្ពស់ការរៀនរបស់សិស្សានុសិស្ស ដោយវិធីសាស្រ្ដរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយត្រិះរិះពិចារណ ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង។
២៖ គាំទ្រដល់សិស្សានុសិស្ស ក្នុងការសម្រេចបានកម្រិតកំពូលនៃពុទ្ធិសម្បទា ដែលទទួលបានពីមេរៀននីមួយៗ គ្នុងកម្មវិធីសិក្សាជាតិ ដោយយកបង្កើតជាគម្រោង។
៣៖ លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធន៍ ក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបាន។

ព្រឹត្តិការណ៍ «បំណងប្រាថ្នា» ជាការប្រកួតក្នុងកម្រិតទូទាំងប្រទេសជាលក្ខណៈស្ម័គ្រចិត្ត ដើម្បីជ្រើសរើស និងសម្រាំងរកសិស្សឆ្នើម ដែលមានសមត្ថភាពខ្ពស់ មានការចំនេះដឹងជ្រៅជ្រះ និងមានគំនិតជាក់លាក់ ក្នុងការបង្កើតគម្រោងដែលអាចដោះស្រាយបញ្ហាអ្វីមួយ ក្នុងសង្គម និងក្នុងជីវភាពប្រចាំថ្ងៃ៕

សម្រាបព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡាទាំងស្រុង៖