(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថាមនុស្សចំនួន ០៣នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមលិខិតដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

អាជ្ញាធរខេត្តបានឱ្យដឹងថា មនុស្សទាំង៣នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ រួមមាននៅស្រុកព្រៃឈរ ចំនួន២នាក់ និងស្រុកបាធាយ ០១នាក់។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម៖