(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានឧបត្ថម្ភទឹកអាល់កុល និងម៉ាស់ដល់ពន្ធនាគារ ចំនួន៣ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ភារដែលឧបត្ថម្ភជូនពន្ធនាគារនោះ សរុបអាល់កុល ចំនួន៤០កាន និងម៉ាស់ ចំនួន៨ម៉ឺនម៉ាស់។

ក្នុងនោះ មណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលបាន ម៉ាស់ចំនួន៤០,០០០ម៉ាស់ និងអាល់កុល២០កាន ស្មើនឹង៦០០លីត្រ, មណ្ឌលអប់រំកែប្រែទី២ (ម២) ម៉ាស់២០,០០០ម៉ាស់ និងអាល់កុល១០កាន ស្មើនឹង៣០០លីត្រ និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ម៉ាស់ចំនួន២០,០០០ម៉ាស់ និងអាល់កុល១០កាន ស្មើនឹង៣០០លីត្រ៕