(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ចំនួន ១៩៤០កេស ដោយជោគជ័យជូនដល់គ្រប់គោលដៅត្រួតពិនិត្យចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័កដែលបានកំណត់នៅទូទាំងប្រទេស ហើយក្រុមហ៊ុននឹងបន្តផ្តល់ជូនបន្ថែមទៀតសម្រាប់ ខែកក្កដា ខាងមុខនេះ។
ជារៀងរាល់ខែ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» តែងតែបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់គោលដៅខាងលើ ដើម្បីផ្តល់ជំនួយមួយផ្នែកដល់កិច្ចការងារសង្គម និងជាកម្លាំងចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំង ជាពិសេស ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២១ នេះ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា សរុបចំនួន ២០,០៩២កេស ភេសជ្ជៈប៉ូវកម្លាំង វើក សរុបចំនួន ១,៧១៦កេស និងទឹកក្រូចអាយស៍ សរុបចំនួន ៦៧០កេស ជូនដល់ស្ថាប័ននានាទូទាំងប្រទេស៕