(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៨៥១,០៣៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៣,៦៧៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,១៥៦,៤៦៥នាក់ (ស្លាប់ ៥៨,០២៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤០៨,០៥៨នាក់ (ស្លាប់ ២៤,៥៥៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៤៥,៧០៣នាក់ (ស្លាប់ ៥,១០៨នាក់)
* ថៃ ឆ្លងចំនួន ២៥៤,៥១៥នាក់ (ស្លាប់ ១,៩៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៥,៦៩៧នាក់ (ស្លាប់ ៣,៣២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៦៣នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៤៩,២៥៥នាក់ (ស្លាប់ ៥៧៥នាក់)
* វៀតណាម ឆ្លងចំនួន ១៦,៤១៣នាក់ (ស្លាប់ ៨០នាក់)
* ទ្បាវ ឆ្លងចំនួន ២,១១០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៩នាក់ (ស្លាប់ ៣នាក់)៕