(ព្រះសីហនុ)៖ រថយន្តកុងតឺន័រ២គ្រឿង បានបុកគ្នា នៅផ្លូវជាតិលេខ៤ម្តុំស្ពានទឹកសាប ចន្លោះ km 206-207 ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បណ្តាលឲ្យរបួសអ្នកបើកបរធ្ងន់ម្នាក់ ខណៈម្នាក់ទៀត បានរត់គេចខ្លួនបាត់។
សមត្ថកិច្ច មិនទាន់បញ្ជាក់ពីគ្រោះថ្នាក់នេះ ថាតើភាគីរថយន្តកុងតឺនរ័ មួយណាជាអ្នកបង្កទេ ប៉ុន្តែបានអះអាងថាគ្រោះថ្នាក់នេះ កើតឡើងដោយការបើកបរលឿន ក្នុងពេលកំពុងបើកបរបញ្ច្រាសទិសគ្នា៕