Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនប្រសារលោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលមរណភាពសង្ស័យខ្យល់គរ

29-06-2021 18:12

(ភ្នំពេញ)៖ លោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ១២៖៥០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ សង្ស័យបណ្តាលមកពីខ្យល់គរ ហើយដើរដួលក្នុងបន្ទប់ទឹក។

លោក ចេង ប៊ុនឃាង បច្ចុប្បន្នមានអាយុ ៣៩ឆ្នាំ ជាកូនប្រសាររបស់លោក ហ៊ុន ស៊ីថា ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សពរបស់លោក ចេង ប៊ុនឃាង ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ១៤៧ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ សពនឹងត្រូវយកទៅបូជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា នៅវត្តទួលទំពូង។

ព័ត៌មាននេះជាការជូនដំណឹងដល់សាច់ញាតិ មិត្តភក្តិ ព្រមទាំងអ្នករាប់អានគ្នា បានជ្រាបជាព័ត៌មាន។