(ភ្នំពេញ)៖ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ, ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំការផ្សព្វផ្សាយជាផ្លូវការណ៍នៃសន្និសីទអន្តរជាតិរួមគ្នាមួយដែលមាន១១គ្រឹះស្ថាន ប្រើប្រាស់ភាសាបារាំង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២រសៀល (ម៉ោងនៅទីក្រុងប៉ារីស) ត្រូវនឹងម៉ោង៧ល្ងាច (ម៉ោងនៅកម្ពុជា) ក្នុងគោលបំណងសម្រេចបាននូវសមភាពរវាងស្រ្តី-បុរសនៅតាមគ្រឹះស្ថានរបស់ពួកគេ។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (URDSE) តំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងក្រុមសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង ដែលមានការប្តេជ្ញាចិត្តសម្រាប់សមភាពបុរស-ស្ត្រី។ តាមរយៈគំនិតផ្តួចផ្តើមនេះ សាកលវិទ្យាល័យចំនួន១១ មកពីតំបន់ផ្សេងៗគ្នានៃពិភពលោកនឹងធ្វើការរួមគ្នាដើម្បីលើកស្ទួយសមភាពយែនឌ័រ នៅកម្រិតជាច្រើន (និស្សិត គ្រូបង្រៀន-អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំនយោបាយ)៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានលំអិតរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង៖