(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ មិនបានសម្រេច នៅម៉ោង៩៖២០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំនុចមុខក្រុមហ៊ុនខាំមីងតែល លើព្រះស៊ីសុវត្ថិកែងផ្លូវ លេខ៨៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ឌុច សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ (ជាអ្នកឆក់) និងទី២-ឈ្មោះ គឹម សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅមិនពិតប្រាកដ (ជាអ្នកបើកម៉ូតូ) ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Wave-i ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខកណ្តាល 1H-1375។ ចំណែកជនរងគ្រោះមានឈ្មោះ ធី សារ៉េត អាយុ៣២ឆ្នាំ មុខរបរម៉ាស្សា មានទីលំនៅផ្ទះលេខ៦C ផ្លូវ៨០ ស្ថិតនៅភូមិ១៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលខណ្ឌដូនពេញ៕