(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ លើការផ្គត់ផ្គង់ឧបករណ៍ និងសម្ភារប្រព័ន្ធសំឡេង។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា និយ័តករគណនេយ្យ និងសវនកម្ម នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ឧបករណ៍ និងសម្ភារប្រព័ន្ធសំឡេង សម្រាប់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងបណ្តុះបណ្តាលអនឡាញ។
និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន សហគ្រាសបំពេញបែបបទ ដើម្បីចូលរួមពិគ្រោះថ្លៃ នៅនិយ័តករគណនេយ្យ និងសវនកម្ម ដែលមានអាសយដ្ឋាន ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១រៀងរាល់ម៉ោងធ្វើការ។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៖៣០នាទីរសៀល។
ការបើកឯកសារពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅនិយ័តករគណនេយ្យនិងសវនកម្មនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២៖៣០នាទីរសៀល។
ក្រុមហ៊ុន សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬប្រភពតែមួយអាចដាក់ឯកសារពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងមកនិយ័តករគណនេយ្យនិងសវនកម្ម តាមទូរស័ព្ទលេខ ០២៣ ៨៨២ ១១១ ដើម្បីសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕