(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩» ដែលវីដេអូនេះមានរយៈពេលជាង១៣នាទី។
វីដេអូនេះផលិតឡើង ក្នុងគោលបំណងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងយ៉ាងជាក់ច្បាស់នូវការយកចិត្តទុកដាក់ដ៍ខ្ពស់បំផុត និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអាយុជីវិតរបស់ប្រជាជន តាមរយៈការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដែលរហូតមដល់ពេលនេះ ប្រជាជនកម្ពុជាជាង៤លាននាក់ហើយ ឬស្មើនឹងជាង៤០ភាគរយនៃចំនួនប្រជាជនគោលដៅ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។
សូមទស្សនាវីដេអូដូចតទៅ៖