(ស្វាយរៀង)៖ បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោសេវា ក្រសួងការពារជាតិ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះដឹកនាំនិងពិនិត្យមើលការចាក់វ៉ាក់សាំងជំហានទី១ ក្នុងក្រុងបាវិត។

យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ SINOVAC ដូសទី១ ម្ជុលទី១ ជំហានទី១ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះង្ឃ នៅក្រុងបាវិត ស្រុកកំពង់រោទិ៍ ស្រុករំដួល ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,១៩៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១,៣២៩នាក់ កំពុងសម្រាកព្យាបាលចំនួន ៨៤៤នាក់ និងករណីស្លាប់ចំនួន ២៣នាក់៕