(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយជាម៉ាសមួយចំនួន ប្រគល់ជូនដល់ គណបក្សហ៊្វុនស៊ិនប៉ិច។
ពិធីប្រគល់ និងទទួលអំណោយនេះមានការចូលរួមពីសំណាក់ លោក ចាប ញ៉ាលីវុធ និងលោក សាយ ហាក់ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងលោក អាំង សំបូរ អគ្គលេខាធិការប្រតិបត្តិគណបក្ស ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានជាច្រើនរូបផងដែរ។
ក្នុងព្រះនាម សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច, លោក ចាប ញ៉ាលីវុធ បានសម្តែងនូវក្តីរីករាយជាទីបំផុត ចំពោះការអញ្ជើញមកផ្ទាល់របស់ លោក WU CHUANBING ទីប្រឹក្សាទូតចិនប្រចាំកម្ពុជា និងទឹកចិត្តដ៏មហាករុណាទិគុណនៃមហាមិត្តចិន ដែលតែងតែ គិតគូរដល់សុខទុក្ខដល់ថ្នាក់ដឹកនាំគណបក្ស សមាជិកសមាជិកាគណបក្ស និងជាពិសេសប្រជារាស្ត្រខ្មែរ គ្រប់កាលៈទេសៈ ជាក់ស្តែងជំនួយនានា និង វ៉ាក់សាំងជាដើម ដែលបានផ្តល់មកប្រទេសកម្ពុជាកន្លងមក៕