(កំពង់ស្ពឺ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំងនៅខេត្តកំពង់ស្ពឺ។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងកំណត់កម្មវិធីកោះហៅឡើងវិញ ក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តបានធូរស្រាលឡើងវិញ។ ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿងជាក់ស្ដែង សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងចាត់ការតាមការជាក់ស្ដែង ដោយយោងតាមករណីនីមួយៗ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ៖