(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៣០នាក់ថ្មីបន្ថែមទៀត ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញថ្មីទាំង៣០នាក់ខាងលើនេះ ត្រូវបានរៀបចំដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលជំងឺកូវីដ១៩ (មណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត)។

រដ្ឋបាលខេត្ត សូមជូនដំណឹងជាការប្រញាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដែលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ទំនាក់ទំនងជាបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងសូមចូលរួមអនុវត្តវិធានការ «ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕