(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកាចំនួន ២,៨៣០លានរៀលទៀត ដល់បណ្តាខេត្តទូទាំងប្រទេស សម្រាប់ធ្វើការត្រៀមធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភឃីត ១៦,៥០០កញ្ចប់ និងទឹកបរិសុទ្ធចំនួន ២១,០០០កេសផងដែរ សម្រាប់បណ្តាខេត្តដែលជាប់ព្រំដែនកម្ពុជា-ថៃ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាបន្ថែមជូនខេត្តទាំង២៤ ចំណែកទឹកសុទ្ធ និងឃីត គឺឧបត្ថម្ភជូនខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងការធ្វើចត្តាទ្បីស័កគ្រប់ប្រជាពលរដ្ឋ ដែលចូលមកកម្ពុជារយៈពេល ១៤ថ្ងៃ និងអនុវត្តការធ្វើតេស្តរហ័ស ដើម្បីទប់ស្កាត់ការចម្លងនៃមេរោគកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី»

ខាងក្រោមនេះជារបាយការណ៍នៃការផ្តល់ជំនួយថវិការបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បណ្តាខេត្ត៖