(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពភាពនៃសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប។
ការចុះពិនិត្យកាសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ក៏មានការចូលរួមពីតំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ លោកអភិបាលរងខេត្តសៀមរាប រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រេីនទៀតផងដែរ។
ក្នុងការចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិនេះ។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រហូតដល់ពេលនេះ បានសម្រេចប្រមាណ៦៤ភាគរយហើយ ដោយក្នុងនោះដំណេីរការសាងសង់គឺមិនមានភាពរាំងស្ទះដោយសារជំងឺកូវីដ១៩នោះទេ៕
ខាងក្រោមនេះជាវីដេអូកិច្ចសម្ភាសទាំងស្រុងជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖