ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមិថុនា៖ បង្ក្រាប៩ករណី ឃាត់ខ្លួន១១នាក់
28-06-2021 17:20
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៦ករណី និងឃាត់ខ្លួនជនសង្ស័យ១១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣១៧៣ករណី ឃាត់មនុស្ស៧០៩៨នាក់ (ស្រី៣៨១នាក់)៕